សត្វសេះនៅប្រទេសថៃជាង២០០ក្បាលត្រូវបានគេរាយការណ៍ថា បានស្លាប់ ដោយសារតែ វីរុសម្យ៉ាងមានឈ្មោះ AHS( African Horse Sickness)។ វីរុសនៅមានដើមកំណើតដំបូង កើតចេញពីសេះបង្កង់នៅទ្វីបអាហ្វ្រិក បន្ទាប់មកវាបានវាយប្រហារទៅលើសេះប្រណាំងនិងសេះផ្សេងទៀត។

​ពេលនេះ ក្រុមសន្តិសុខប្រចាំប្រទេសថៃ បានរឹតបន្តឹងយ៉ាងយកចិត្តទុកដាក់បំផុត ពោលគឺធ្វើការត្រួតពិនិត្យទៅលើការដឹកជញ្ជូនសេះ​ចំពោះការដឹកជញ្ជូនសេះនៃប្រទេសក្នុងតំបន់អាស៊ាន ហើយធ្វើការឃុំទុកសត្វសេះណាដែលមានឆ្លងវីរុសAHS ដើម្បីទប់ស្កាត់ការឆ្លងវីរុសនោះទៅសេះផ្សេងៗទៀត។

​ វីរុស AHS ដែលកើតលើសត្វនេះនៅថៃនេះ គឺស្របពេលដែលប្រទេសកំពុងត្រូវបានរាតត្បាតដោយវីរុស Covid-19។ យ៉ាងណាមិញវីរុសទាំង២នេះមិនដូចគ្នាទេ ហើយវីរុសAHS នៃមិនមានករណីឆ្លងទៅមនុស្សនោះទេ៕PP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ